ក្រុមការងារជនសកម្ម ក្រុងបាត់ដំបង

  • Home
  • Cambodia
  • Battambang
  • ក្រុមការងារជនសកម្ម ក្រុងបាត់ដំបង

ក្រុមការងារជនសកម្ម ក្រុងបាត់ដំបង #ក្រុមការងារជនសកម្មក្រុងបាត់ដំបង យើងរួមគ្នា ដើម្បីកម្ពុជារុងរឿង

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ប្រកាសប្រឆាំងដាច់ខាតនូវរាល់ សកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្...
16/02/2024

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ប្រកាសប្រឆាំងដាច់ខាតនូវរាល់ សកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន
ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់ អ្នកបោះឆ្នោតដែលធ្វើឡើងដោយ គណបក្សភ្លើងទៀន។

រសៀលថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤បាននាំយកអង្ករ៥០kg និងថវិកា ២០០$ របស់ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ទៅចូលរួមរំ...
06/01/2024

រសៀលថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤
បាននាំយកអង្ករ៥០kg និងថវិកា ២០០$ របស់ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ទៅចូលរួមរំលែកទុក្ខដល់គ្រួសារសព លោក យិន សាខន អតីតចៅសង្កាត់ក្តុលដូនទាវ ។

 #ក្រុមការងារជនសកម្ម ក្រុងបាត់ដំបង សូមគោរពជូនពរ ឯកឧត្ដម បណ្ឌិត ងិន បាណាល់ - Dr. NGIN Banal ប្រធានក្រុមការងារជនសកម្មក្រុង...
31/12/2023

#ក្រុមការងារជនសកម្ម ក្រុងបាត់ដំបង សូមគោរពជូនពរ ឯកឧត្ដម បណ្ឌិត ងិន បាណាល់ - Dr. NGIN Banal ប្រធានក្រុមការងារជនសកម្មក្រុងបាត់ដំបងនិងលោកជំទាវ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងខ្លា ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះឯកឧត្តមលោកជំទាវ និងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ​កុំបីឃ្លៀងឃ្លាតឡើយ ។

ក្រុមការងារជនសកម្ម ក្រុងបាត់ដំបង សូមគោរពជូនពរ ឯកឧត្ដម ងិន ឃន  អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ នាឱកាសចូលឆ្នាំថ្...
31/12/2023

ក្រុមការងារជនសកម្ម ក្រុងបាត់ដំបង សូមគោរពជូនពរ ឯកឧត្ដម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងខ្លា ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះឯកឧត្តមលោកជំទាវ និងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ​កុំបីឃ្លៀងឃ្លាតឡើយ ។

ក្រុមការងារជនសកម្មក្រុង បាននាំយកថវិការបស់ ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាត់ដំបង និង ឯកឧត្តមបណ្ឌិត ងិន...
17/11/2023

ក្រុមការងារជនសកម្មក្រុង បាននាំយកថវិការបស់ ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាត់ដំបង និង ឯកឧត្តមបណ្ឌិត ងិន បាណាល់ អនុប្រធានទី២ និងជាប្រធានក្រុមការងារជនសកម្មក្រុងបាត់ដំបង ចំនួន២០០ដុល្លារ និង៥០០.០០០រៀល ជូនដល់លោកស្រី ទី ឌីចិន្តា សមាជិកាក្រុមប្រឹក្សាសង្កាត់ក្តុលដូនទាវ និងជាប្រធានជនសកម្មសង្កាត់ ដែលមានជម្ងឺ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ឯកឧត្តម ងិន ឃន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាត់ដំបង អញ្ជើញ...
21/10/2023

ឯកឧត្តម ងិន ឃន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាត់ដំបង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាក្រុង គណ:អភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង ។

២១ តុលា ២០២៣

លោក នូ ចំរើន អនុប្រធានក្រុមការងារជនសកម្មក្រុងបាត់ដំបង និងក្រុមការងារ បានចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត ងិ...
09/10/2023

លោក នូ ចំរើន អនុប្រធានក្រុមការងារជនសកម្មក្រុងបាត់ដំបង និងក្រុមការងារ បានចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត ងិន បាណាល់ អនុប្រធានទី២ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង និងជាប្រធានក្រុមការងារជនសកម្មក្រុងបាត់ដំបង ជាគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន៧០ម៉ឺនរៀល ជូនដល់ លោក យ៉ាត យៀង ចៅសង្កាត់រងទី១សង្កាត់រតនៈ និងជាប្រធានជនសកម្មសង្កាត់ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ។

៩ វិច្ឆិកា ២០២៣

ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងកិច្ច...
07/10/2023

ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣
ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសំណេះសំណាល និងត្រួតពិនិត្យការងារពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ។

ឯកឧត្ដមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់! ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្...
22/08/2023

ឯកឧត្ដមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារជនសកម្មក្រុងបាត់ដំបង សូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរ និងគាំទ្រដោយស្ម័គ្រស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមបណ្ឌិត ស សុខា ក្នុងឱកាសឡើងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាផ្លូវការសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ការប្រកាសតែងតាំង ឯកឧត្តមបណ្ឌិត ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយព្រះរាជតម្រិះរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្របតាមស្មារតី និងការសម្រេចចិត្តដ៏ឈ្លាសវៃត្រឹមត្រូវរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមបំផុតទៅនឹងសមត្ថភាព គុណសម្បត្តិ ក្នុងបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយ រដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ក្នុងព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំក្រុមការងារ សូមប្តេជ្ញាបំពេញកិច្ចការងារឱ្យអស់ពីសមត្ថភាពតាមជំនាញ និងគោរពឱ្យតម្លៃថ្នាក់ដឹកនាំស្មោះអស់ពីចិត្ត ដោយឥតងាករេ។

ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការ...
22/08/2023

ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារជនសកម្មក្រុងបាត់ដំបង សូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរ និងគាំទ្រដោយស្ម័គ្រស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសឡើងកាន់តំណែងជាផ្លូវការជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ព្រះរាជតម្រិះរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ត្រាស់បង្គាប់ចាត់តាំងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ស្របតាមស្មារតី និងការសម្រេចចិត្តដ៏ឈ្លាសវៃត្រឹមត្រូវរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមបំផុតទៅនឹងសមត្ថភាព គុណសម្បត្តិ និងគុណបំណាច់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលបានចូលរួមកសាងស្នាដៃដ៏ធំធេងរាប់មិនអស់ ជាប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជននាពេលកន្លងមក។

យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យប្រទេសយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ដើម្បីធានានូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ស្របទៅតាមមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាមគ្គុទេសន៍ដ៏ឆ្នើមក្នុងប្រវត្តិសាស្ត្រកម្ពុជា តាំងពីការរំដោះប្រទេស ស្ដារអភិវឌ្ឍប្រទេស និងការកសាង កិត្យានុភាពជាតិឱ្យល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។

ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រសាសន៍ ឯកឧត្តម ងិន ឃន ក្នុងកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នា...
13/08/2023

ប្រសាសន៍ ឯកឧត្តម ងិន ឃន ក្នុងកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ក្នុងក្រុងបាត់ដំបង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ៖

ខ្ញុំបានចាប់ផ្តើមបម្រើការងារជូនគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានក្រុងបាត់ដំបង រហូតមកដល់ពេលនេះមានរយៈពេល ២៣ឆ្នាំហើយ ចាប់ពីអាយុ ៥៥ឆ្នាំ រហូតដល់អាយុ ៧៨ឆ្នាំ។

តាមរយៈសកម្មភាពទាំងនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ទាំងការងារគណបក្ស សង្គម មនុស្សធម៌ បានដក់ជាប់ក្នុងក្រអៅបេះរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង នាំឱ្យសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងជាលំដាប់ពីមួយអាណត្តិទៅមួយអាណត្តិ។ នៅក្នុងឆ្នាំ២០២៣នេះ គឺទទួលបានជ័យជំនះគួរជាទីមោទន ដែលសំឡេងឆ្នោតកើនឡើងរហូតទៅដល់ ៥៥.៦២៤សំឡេង បើគិតចំនួនកៅអីបានជាង ១កៅអី សម្រាប់ក្រុងបាត់ដំបង ដែលនេះជាគោលបំណងខ្ញុំចង់បានតាំងពីយូរមកហើយ។

ខ្ញុំសូមថ្លែងអំអរគុណចំពោះសហការី និងក្រុមការងារទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងចំណាយទាំងពេលវេលា ថវិកា ស្មារតី កម្លាំងកាយចិត្ត លះបង់ដើម្បីគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជោគជ័យភ្លូកទឹកភ្លូកដី។ បើគ្មានក្រុមការងារទាំងអស់ចូលរួមទេ បេសកកម្មរបស់យើង ក៏មិនអាចសម្រេចទៅបានដោយរលូនដូចពេលនេះដែរ។

Address

Battambang

Alerts

Be the first to know and let us send you an email when ក្រុមការងារជនសកម្ម ក្រុងបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រុមការងារជនសកម្ម ក្រុងបាត់ដំបង:

Share