ក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល

  • Home
  • Cambodia
  • Battambang
  • ក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល

ក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល

សូមថ្លែងអំណរគុណ កញ្ញា Sreng Dalen ដែលបានឧបត្ថម្ភ កាហ្វេ  #14កែវ ដល់កងកម្លាំង ក្រុមអន្តរាគមន៍ស្រុកថ្មគោល🔹 ជូនពរកញ្ញាមានសុ...
18/12/2025

សូមថ្លែងអំណរគុណ កញ្ញា Sreng Dalen ដែលបានឧបត្ថម្ភ កាហ្វេ #14កែវ ដល់កងកម្លាំង ក្រុមអន្តរាគមន៍ស្រុកថ្មគោល
🔹 ជូនពរកញ្ញាមានសុខភាពល្អ និងមានអ្នកគាំទ្រកាហ្វេរ កាន់តែច្រើន។

12/12/2025
12/12/2025

ហូបអំបុកស្រូវថ្មីវ៉ៃចោរសៀម ទាមទារសន្តិភាព! វ៉ៃចោរឈ្លានពាន ចោរគ្មានគុណធម៌ រាស្ត្រយើងគាំទ្រ ពលទ័ព ពលទេព!

08/12/2025

សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់បន្ថែមថា ផេកផ្លូវការរបស់កងទ័ពថៃភូមិភាគទី២ មានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយបានចុះផ្សាយថា ”កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖
១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត
២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។

ថ្ងៃច័ន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥

Unofficial Translation
Press Release

Her Excellency Lieutenant General Maly Socheata, Spokeswoman for the Ministry of National Defence of the Kingdom of Cambodia

The Ministry of National Defence of the Kingdom of Cambodia would like to inform the public, as well as national and international journalists that, on 8 December, 2025 the Ministry noted that the official page of the Thai 2nd Army Area was actively spreading false information that clearly contradicted the truth by publishing claims that “Cambodia has moved heavy and destructive weapons and equipments along the Cambodian–Thailand border.” This misinformation was subsequently quoted and republished by some Thai media outlets with the intention of misleading national and international public opinion and using it as a pretext to re-escalate military tensions with Cambodia.

The Ministry of National Defence of the Kingdom of Cambodia would like to deny this claim and clarify the facts as follows:
1. The statement published by the official page of the Thai 2nd Army Area, as well as by several Thai media outlets, alleging that Cambodia has moved heavy and destructive weapons and equipments along the Cambodia-Thailand border, is false information.
2. Cambodian forces have not undertaken any action that violates the ceasefire agreement or the Joint Declaration on Peace between Cambodia and Thailand, contrary to what has been reported by Thai social media and media outlets.

The Ministry of National Defence of the Kingdom of Cambodia reaffirms its strong commitment to fully respect and implement the ceasefire agreement and the Joint Declaration on Peace between Cambodia and Thailand. The Ministry will continue to work closely at all levels to promote practical cooperation, strengthen peace and stability between the two countries, and return to normalcy as soon as possible.

08 December, 2025

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

08/12/2025

🙏🏻🙏🏻🙏🏻 សូមបងប្អូនជឿជាក់លើថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមគ្នាដើម្បីជាតិយើង។

08/12/2025

ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។ សកម្មភាព នេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

The statement published by the official page of the Royal Thai Army, as well as by several Thai media outlets, alleging that Cambodia initiated the attack using heavy and destructive weapons and equipment along the Cambodia-Thailand border, is false information. In fact, the Thai military forces launched the attack on the Cambodian forces at approximately 05:00 AM in the morning of December 8, 2025. It should be noted that this attack occurred after the Thai forces engaged in numerous provocative actions for many days, especially the incident yesterday at Prorlean Thmar area, with the objective of instigating confrontations.

Standing on the spirit of respecting all previous agreements and resolving conflicts peacefully according to international law, Cambodia did not retaliate at all during the two assaults and continues to monitor the situation vigilantly and with utmost caution. Additionally, Cambodia, for the second time, has informed the ASEAN Observer Team (AOT) about this incident and plans to request the AOT to conduct an investigation into the matter to ensure transparency, justice, and impartiality.

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

01/12/2025
01/12/2025

រាត្រីសួរស្ដីពុកម៉ែបងប្អូន យប់ស្ងាត់ មិននៅផ្ទះព្រោះខ្ញុំចេញល្បាត។ ✌🏻👮‍♂️

24/11/2025
20/11/2025

Address

National Road Number 5
Battambang
020204

Telephone

+855968788106

Website

Alerts

Be the first to know and let us send you an email when ក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share