សឿម ប៊ុនរិទ្ធិ Soeum Bunrith

សឿម ប៊ុនរិទ្ធិ Soeum Bunrith ទីស្តីការក្រសួងមហាផ្ទៃ

ខ្ញុំបាទ សឿម ប៊ុនរិទ្ឋិ( ប៊ុនរិទ្ឋិ តាន់)  និង ភរិយា  និង ដន្លងបងប្រុស វ៉ាន់ អិត និងបងស្រី កូនប្រុស កូនស្រីព្រមទាំងក្រុម...
02/03/2026

ខ្ញុំបាទ សឿម ប៊ុនរិទ្ឋិ( ប៊ុនរិទ្ឋិ តាន់) និង ភរិយា និង ដន្លងបងប្រុស វ៉ាន់ អិត និងបងស្រី កូនប្រុស កូនស្រីព្រមទាំងក្រុមគ្រួសារទាំងមូលសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំទាំងអស់ដែលបានលះបង់ពេលវេលាដ៏មានតម្លៃនិងមមាញឹកអញ្ជើញចូលរួមផ្តល់មហាកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងពិធីកាត់សក់បង្កក់សិរី ជ័យមង្គលដល់កូនប្រុស វ៉ាន់អិត ឌីណូ និងកូនស្រី តាន់ ថងវណ្ណស៊ុណារី នាថ្ងៃអាទិត្យ ១៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក្ត ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងនាមក្រុមគ្រួសារទាំងមូល ខ្ញុំបាទសូមលើកហត្ថប្រណម្យបួងសួងវត្ថុស័ក្តិសិទ្ឋិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សា ការពារ ឃុំគ្រងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំទាំងអស់សូមមានជ័យមង្គល សិរីសួស្តី បវរមហាប្រសើរថ្លៃថ្លាគ្រប់ប្រការ និងសូមមានសុខភាពល្អបរិបូរណ៌ បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ព្រមទាំងសមប្រកបនូវពុទ្ឋពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

យើងខ្ញុំជាមាតា បិតា របស់កូនប្រុស កូនស្រីក្នុងថ្ងៃមង្គល នៃការរៀបចំអាពាហ៍ពិពាហ៍កូនប្រុស កូនស្រី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រ...
02/03/2026

យើងខ្ញុំជាមាតា បិតា របស់កូនប្រុស កូនស្រីក្នុងថ្ងៃមង្គល នៃការរៀបចំអាពាហ៍ពិពាហ៍កូនប្រុស កូនស្រី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានផ្តល់កិត្តិយសដ៏ឧត្តុងឧត្តមដល់គ្រួសារយើងខ្ញុំក្នុងការលះបង់ពេលវេលាចូលរួមដោយផ្ទាល់ និងមិនផ្ទាល់ពិធីរៀបអាពាហ៍ពិពាហ៍កូនប្រុស កូនស្រី ។ យើងខ្ញុំសូមគោរពជូនពរសូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខគ្រប់ប្រការ និងសមប្រកបនូវពុទ្ឋពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។🙏🙏🙏

ចុះសួរសុខទុក និងនាំយកអំណោយ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តមប្រធានគណៈប្រចាំការអចិន្ត្រៃយ៍គណៈកម្មាធិការគណប...
03/02/2026

ចុះសួរសុខទុក និងនាំយកអំណោយ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តមប្រធានគណៈប្រចាំការអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ជូនលោក សុត សុផុន អនុប្រធានមន្ទីរគណបក្សខេត្ត ដែលកំពុងសំរាកព្យាបាលជំងឺនៅគេហដ្ឋាន

នៅថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ ខ្ញុំបាទ សឿម ប៊ុនរិទ្ឋិ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត តំណាង ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និង ឯកឧត្តម អ៊ុយ រី ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ដឹកនាំប្រតិភូគណបក្សខេត្ត សួរសុខទុក្ខលោក សុត សុផុន អនុប្រធានមន្ទីរគណបក្សខេត្ត បានសំរាកព្យាបាលជំងឺ ដោយមានការឧបត្ថម្ភថវិកាគណបក្សខេត្តពីឯកឧត្តមប្រធាន ចំនួន2,000,000រៀល ។

នៅនោះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ស៊ឹម ម៉ារី សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត , ឯកឧត្តម ផាន់ ហៃ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និង ឯកឧត្តម ឡេង ប៊ុនឆន ទីប្រឹក្សាក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំចង្អៀតឆ្លងលើសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលសកម្មភាពការងារ គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារគណបក្សចុះ...
29/01/2026

កិច្ចប្រជុំចង្អៀតឆ្លងលើសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលសកម្មភាពការងារ គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចអនុវត្តក្នុងឆ្នាំ២០២៦

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ រូបខ្ញុំ សឿម ប៊ុនរិទ្ធិ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលសកម្មភាពការងារ គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចអនុវត្តក្នុងឆ្នាំ២០២៦ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈជំនាញ ជាស្ថាប័នជំនួយការឲ្យគណៈកម្មាធិការគណបក្សខេត្ត មន្ទីរគណបក្សខេត្ត គណៈចាត់តាំង គណៈឃោសនាអប់រំ គណៈកម្មធិការត្រួតពិនិត្យ គណៈកម្មាធិការហិញ្ញវត្ថុ គណៈកម្មាធិការចលនាមហាជន មន្ទីរអង្គភាពពាក់ព័ន្ធ ដែលជាគណបក្សមូលដ្ឋាន និងគណៈកម្មាធិការសាខាគណបក្សខេត្ត ។

ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចំការសំរោង នាំយកអំណោយជូនគ្រួសារដែលត្រូវ ភ្លើងឆេះផ្ទះ នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំប...
23/01/2026

ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចំការសំរោង នាំយកអំណោយជូនគ្រួសារដែលត្រូវ ភ្លើងឆេះផ្ទះ នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង

នៅថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក.ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៦ រូបខ្ញុំ សឿម ប៊ុនរិទ្ធិ អនុប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចំការសំរោង នាំយកអំណោយជូនគ្រួសារដែលត្រូវ ភ្លើងឆេះផ្ទះ នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅក្នុងនោះដែលក្រុមការងារបានចូលរួមជួយដល់គ្រួសារដែលឧបវហេតុរួមមាន ៖
១.រូបខ្ញុំ សឿម ប៊ុនរិទ្ធ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចំការសំរោង: អង្ករ ៤០Kg, ថវិកា ២០០,០០០៛

២.ឯកឧត្តម ផាន់ ហៃ អនុប្រធាក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចំការសំរោង : ថវិកា ២០០,០០០៛

៣.លោកស្រី អ៊ឹង លីហួ សមាជិកអចិន្ត្រៃយ៍គណបក្សសង្កាត់ចំការសំរោង : ទឹកស៊ីវអ៊ីវ ១យួរ, ទឹកត្រី ១យួរ

៤.គណបក្សសង្កាត់ : មី ១កេះ, ទឹកសុទ្ធ ២កេះ, ទឹកត្រី ២យួរ, ត្រីខ ១យួរ

11/01/2026
07/01/2026
07/01/2026

អបអរសាទរ ខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា​ ថ្ងៃកំណេីតទី២​ របស់យេីងទាំងអស់គ្នា

សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន​ តស៊ូ​ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជន​ដែលបានពលី​ និងខិតខំយ៉ាងលំបាកបំផុត​ ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ​ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:​នៃរបបដ៏ខ្មៅងងឹត​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

៧​ មករា​ គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព​ ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន​ បន្សល់ទុកមរតក​នៃជីវិតប្រជាជនខ្មែរ​ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន​ ជាពិសេសបានឱ្យគេស្គាល់កម្ពុជា​ មិនត្រឹមតែជាវាលពិឃាត​ មកស្គាល់ កម្ពុជា​ ជាកម្ពុជាដែលពោរពេញដោយសន្តិភាព​ និងការអភិវឌ្ឍលេីគ្រប់វិស័យ​ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។

៧ មករា ១៩៧៩ - ៧ មករា ២០២៦

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

03/01/2026

[English Below] គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦

មានជនភៀសសឹក ៦៧.០៧៧នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៣២៦.៥៦៣នាក់ ក្នុងនោះស្រី្ត ១៧១.៩៨៧នាក់ និងកុមារ ១០៥.៣៣៣នាក់។

From 1:00 PM to 6:00 PM on 2 January 2026,

67,077 displaced persons continued to return to their homes, resulting in a remaining total of 326,563 displaced persons, including 171,987 women and 105,333 children.

Address

Road 1, In Front Of Old Bridge
Battambang
02000

Website

Alerts

Be the first to know and let us send you an email when សឿម ប៊ុនរិទ្ធិ Soeum Bunrith posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share