អគ្គលេខាធិការដ្ឋាន នៃ កសហវ General Secretariat MEF

អគ្គលេខាធិការដ្ឋាន នៃ កសហវ  General Secretariat MEF ផ្តល់សេវាគាំទ្រសម្រាប់ប្រក្រតីភាព នៃដំណើរការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គលេខាធិការដ្ឋាន បំពេញ​មុខងារ​ជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ លើបេសកកម្ម​ដូចតទៅ​​៖
- ផ្តល់សេវាគាំទ្រសម្រាប់ប្រក្រតីភាព នៃដំណើរការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- សម្របសម្រួលសកម្មភាពការងារ រវាងថ្នាក់កណ្តាលនិងអង្គភាពមូលដ្ឋាន ក្រោមឱវាទក្រសួង ពិសេសមន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុរាជធានី ខេត្ត។
- ធ្វើជាសេនាធិការឱ្យ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើផ្នែករដ្ឋបាល ហិរញ្ញវត្ថុ បុគ្គលិក​ ប

ច្ចេកវិទ្យាព័ត៌មាន និងបណ្ណសារ។

អគ្គលេខាធិការដ្ឋាន​ មានភារកិច្ចដូចតទៅ​​៖​
- សម្របសម្រួល ​សកម្មភាព​គ្រប់​ថ្នាក់ គ្រប់ផ្នែក​របស់​ក្រសួង​ នៅ​ថ្នាក់កណ្តាល និងរវាង​ថ្នាក់កណ្តាល​និង​ថ្នាក់​​​មូលដ្ឋាន​ ក្រោមឱវាទក្រសួង។
- លើកគម្រោង​ថវិកាក្រសួង ប្រមូលផ្តុំ​និង​សម្របសម្រួលជំពូកថវិកា​ បម្រើឱ្យរាល់ចំណាយ​របស់​ក្រសួង។
- គ្រប់​គ្រង​បុគ្គលិក មន្រ្តី​រាជការ​របស់ក្រសួង ដោយ​ទំនាក់ទំនង​ជាមួយអង្គភាព​ពាក់​ព័ន្ធ​នៃ​ក្រសួង ស្ថាប័ន​​។
- រៀបចំ​តួនាទីនិងតំណែង​ឯកទេស​របស់ស្ថាប័ន​ និងធនធានមនុស្ស។
- វាយតម្លៃ​តម្រូវការ​បណ្តុះបណ្តាល​បុគ្គលិក មន្រ្តី​រាជការ​របស់ក្រសួង។
- សិក្សា ​និងវាយតម្លៃ​តម្រូវការសម្រាប់​កសាងឡើងវិញ​នូវសមត្ថភាព​ធនធានមនុស្ស​និង​ បង្កើន​​គុណភាព​វិជ្ជាជីវៈ​ផ្នែកសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ ចំពោះ​មន្រ្តី​ក្រោមឱវាទក្រសួង និងមន្រ្តី​ក្រសួង ស្ថាប័នពាក់ព័ន្ធ។
- អនុវត្តការបណ្តុះបណ្តាល និង​ធ្វើវិក្រឹតការ​ជាប្រចាំ​ ដល់មន្រ្តី​រាជការរបស់ក្រសួង និង​មន្រ្តីរាជការក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តាមផ្នែកជាមូលដ្ឋានគ្រឹះនិងជំនាញឯកទេសនានា នៅក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- ចូលរួម​រៀបចំ​សេចក្តីព្រាង​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាសមត្ថកិច្ចរបស់​ក្រសួង។
- ណែនាំនិង​តាមដានការអនុវត្ត​ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត​ជាសមត្ថកិច្ចរបស់​ក្រសួង។
- ស្រាវជ្រាវ ចងក្រង និង​ផ្សព្វផ្សាយកម្រង​លិខិតបទដ្ឋានគតិយុត្ត​ជាសមត្ថកិច្ចរបស់​ក្រសួង។
- រៀបចំ ​ បង្កើត​ និង​ពង្រឹង​យុទ្ធសាស្រ្ត​និង​គោលនយោបាយ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យានិង​ ទូរគមនាគមន៍​ ដើម្បី​ទ្រ​ទ្រង់​​​ដល់​​ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ​ ឱ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព​។
- អនុវត្តនិងគ្រប់គ្រង​គម្រោង “ការគ្រប់​គ្រង​ប្រព័ន្ធព័ត៌មានវិទ្យា​ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ” នៅ​គ្រប់​ដំណាក់-​កាល​ ដើម្បី​ធានា​ឱ្យបាន​នូវគោលដៅ​ នៃ​កម្មវិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ​របស់​ក្រសួង និង​រាជរដ្ឋាភិបាល​។

នាថ្ងៃពុធ ៣រោច ខែជេដ្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា គ.ស.២០២៦ វេលាម៉ោង ៩:០០នាទី នៅសណ្ឋាគាររ៉េស៊ីដង់...
03/06/2026

នាថ្ងៃពុធ ៣រោច ខែជេដ្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា គ.ស.២០២៦ វេលាម៉ោង ៩:០០នាទី នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន​ និងក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រសួង។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គលេខាធិការ បានធ្វើបទបង្ហាញអំពី ការរៀបចំថវិកាសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនឯកឧត្តមបណ្ឌិតសភាចារ្យ និងអង្គប្រជុំទាំងមូលផងដែរ។

03/06/2026

ញត្តិគាំទ្ររបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា នាថ្ងៃទី២ ខែមិថុនា គ.ស.២០២៦ ស្តីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតគ្នា (Overlapping Claims Area- OCA) រវាងកម្ពុជា-ថៃ ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ(Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីដោះស្រាយដោយសន្តិវិធី។

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា គ.ស.២០២៦ ម៉ោង ២:៣០នាទី នៅទីស្តីការក...
28/05/2026

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា គ.ស.២០២៦ ម៉ោង ២:៣០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្ត កិច្ចព្រមព្រៀងសាជីវកម្មសម្រាប់មុខចំណាយជួលទីតាំងរៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទ ចំណាយទិញសំបុត្រយន្តហោះ និងចំណាយជួសជុលរថយន្ត និងសេចក្តីណែនាំស្តីពីការអនុវត្តកិច្ចព្រមព្រៀងសាជីវកម្មសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងឱ្យអង្គភាពពាក់ព័ន្ធ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រសួងផងដែរ។

នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា គ.ស.២០២៦ ម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងសេ...
20/05/2026

នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា គ.ស.២០២៦ ម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកម្រិតបច្ចេកទេស ក.វ.ម. នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈឯកទេស នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងារវិភាគមុខងារនិងរចនាសម្ព័ន្ធ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងឱ្យអង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រសួងផងដែរ។

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រក...
14/05/2026

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា

នាថ្ងៃអង្គារ ១១រោច  ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស.២០២៦ ម៉ោង ២:៣០នាទីរសៀល នៅទីស្តីការក្រស...
12/05/2026

នាថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស.២០២៦ ម៉ោង ២:៣០នាទីរសៀល នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការផ្ទេរសិទ្ធិជូនអង្គភាពក្រោមឱវាទអង្គភាពថវិកា ដែលមានសាខានៅតាមមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីតំណាងឱ្យអង្គភាពថវិកាពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រសួងផងដែរ

អបអរសាទរព្រះរាជពិធី «ច្រត់ព្រះនង្គ័ល»
05/05/2026

អបអរសាទរព្រះរាជពិធី «ច្រត់ព្រះនង្គ័ល»

អបអរសារទរទិវាពលកម្មអន្តរជាតិ​ ខួបលេីកទី​ ១៤០១​ ឧសភា​ ២០២៦
01/05/2026

អបអរសារទរ
ទិវាពលកម្មអន្តរជាតិ​ ខួបលេីកទី​ ១៤០
១​ ឧសភា​ ២០២៦

🪷សូមអនុមោទនាពិធីបុណ្យវិសាខបូជា 🙏🏻
01/05/2026

🪷សូមអនុមោទនាពិធីបុណ្យវិសាខបូជា 🙏🏻

អបអរសាទរ​ ខួបលេីកទី២៧​ កម្ពុជាចូលជាសមាជិកអាស៊ាន៣០​ មេសា​ ១៩៩៩-​ ៣០​ មេសា​ ២០២៦
30/04/2026

អបអរសាទរ​ ខួបលេីកទី២៧​ កម្ពុជាចូលជាសមាជិកអាស៊ាន
៣០​ មេសា​ ១៩៩៩-​ ៣០​ មេសា​ ២០២៦

Address

ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Telephone

+85511480777

Alerts

Be the first to know and let us send you an email when អគ្គលេខាធិការដ្ឋាន នៃ កសហវ General Secretariat MEF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គលេខាធិការដ្ឋាន នៃ កសហវ General Secretariat MEF:

Share