អគ្គិសនី មណ្ឌលគិរី

អគ្គិសនី មណ្ឌលគិរី ផ្តល់ការផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្រប់គ្រាន់ប្រកបដោយ ស្ថិរភាព គុណភាព ប្រសិទ្ធភាព ជូនអតិថិជន

MISSION:
Provide sufficient and consistently reliable power supply to consumers in its entire coverage areas at the competitive price. Improve the business operation to excellence and efficiency and participate in implementation of the government policies poverty reduction, environmental preservation and socioeconomic development.

នៅរសៀលថ្ងៃពុធ​ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី បា...
02/09/2026

នៅរសៀលថ្ងៃពុធ​ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី បានអញ្ជេីញចូលរួមប្រជុំ​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ របស់អគ្គិសនីមណ្ឌលគិរី ស្តីពីការប្រជុំបូកសរុបការងារប្រចាំខែសីហា​ និងលេីកទិសដៅសម្រាប់ខែថ្មី​ លេីការពង្រឹងប្រសិទ្ធភាពការងារបច្ចេកទសមួយចំនួន​ នារដូវវស្សានេះ ដេីម្បីរក្សាស្ថិរភាពក្នុងផ្គត់ផ្គង់​ចរន្ត​ ក៏ដូចជាការផ្តល់សេវាជូនអតិថិជនបានល្អប្រសេីរ។
សូមអរគុណ🙏

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី ...
01/09/2026

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី និងសហការី​ បានអញ្ជេីញនាំយកនូវថវិកា​របស់អគ្គិសនីកម្ពុជា​ តាមរយៈអគ្គិសនីមណ្ឌលគិរី​ ជូនរដ្ឋបាលសង្កាត់មនោរម្យ ដេីម្បីជួយដល់ប្រជាពលរដ្ឋ​ ដែលរងគ្រោះ​ ដោយសារខ្យល់កន្ត្រាក់​ ខូចខាតផ្ទះសម្បែង។
សូមអរគុណ🙏

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទីព្រឹក អគ្គិសនីមណ្ឌលគិរី សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាស...
01/09/2026

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទីព្រឹក អគ្គិសនីមណ្ឌលគិរី សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅត្រង់ស្វូលេខ P១៧​ ទ្វាចរន្តទី២ ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែLV និងតម្រង់បង្គោល​LV 1ដេីម​ មូលហេតុភ្លៀង​ និងខ្យល់កន្ត្រាក់ខ្លាំងបាក់រលំដេីមឈេីលេីខ្សែបណ្តាញចែកចាយតង់ស្យុងទាបLV ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ផ្នែកខ្លះនៃ ភូមិដេីមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១០:៣០នាទីព្រឹក។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កេីត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌល...
27/08/2026

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កេីត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី បានអញ្ជេីញចូលរួមប្រជុំជាមួយនឹង​ ក្រុមការងារមកពីការិយាល័យ​ វិភាគប្រព័ន្ធបញ្ជូន​ និងGIS នៃនាយកដ្ឋានផែនការ​ និងគម្រោង​ អគ្គិសនីកម្ពុជា ដោយមានការចូលរួមពី​ក្រុមការងារបច្ចេកទេស​ អគ្គិសនីមណ្ឌលគិរី​ ដេីម្បីចុះពិនិត្យផ្ទៀងផ្ទាត់បច្ចុប្បន្នភាពទិន្នន័យបណ្តាញតង់ស្យុងមធ្យម​ បច្ចេកទេសគូស​ ការរៀបចំតារាងទិន្នន័យ​ និងការប្រេីប្រាស់និមិត្តសញ្ញាឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
សូមអរគុណ🙏

នៅរសៀលថ្ងៃពុធ ៦កេីត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី បាន...
19/08/2026

នៅរសៀលថ្ងៃពុធ ៦កេីត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី បានអញ្ជេីញចូលរួមប្រជុំ​ ដោយមានការចូលរួមពី​ថ្នាក់ដឹកនាំ​ និងនិយោជិតទាំងអស់របស់អគ្គិសនីមណ្ឌលគិរី ស្តីពីការផ្សព្វផ្សាយ​សេចក្តីណែនាំ​ ការរំលឹកពីការអនុវត្តន៍គោលការណ៍ផ្តល់សេវាជូនអតិថិជនរបស់អគ្គិសនីកម្ពុជា។
សូមអរគុណ🙏

ព័ត៌មានបន្ថែម៖ ករណីលោតដាច់ចរន្តអគ្គិសនី ពីឧបករណ៍ផ្តាច់-ភ្ជាប់ACR​(GS50-F2) មូលហេតុឆេះ​ PG Clamp នៅបង្គោលលេខ​៣២៣ ភូមិអូរស...
18/08/2026

ព័ត៌មានបន្ថែម៖ ករណីលោតដាច់ចរន្តអគ្គិសនី ពីឧបករណ៍ផ្តាច់-ភ្ជាប់ACR​(GS50-F2) មូលហេតុឆេះ​ PG Clamp នៅបង្គោលលេខ​៣២៣ ភូមិអូរស្ពាន​ សង្កាត់ស្ពានមានជ័យ​ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅ៖ (១)ផ្នែកខ្លះ​នៃក្រុងសែនមនោរម្យ​ (២)ឃុំសែនមនោរម្យ​ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី។

ក្រុមការងារបច្ចេកទេស​ បានធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ២:១០នាទីយប់រំលងអធ្រាត។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ

ថ្ងៃពុធ ៦កេីត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
មណ្ឌលគិរី ថ្ងៃទី១៩​ ខែសីហា ឆ្នាំ២០២៦

18/08/2026

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៩:២៩នាទីយប់ មានករណីលោតដាច់ចរន្តអគ្គិសនី ពីឧបករណ៍ផ្តាច់-ភ្ជាប់ACR​(GS50-F2) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅ៖ (១)ផ្នែកខ្លះ​នៃក្រុងសែនមនោរម្យ​ (២) ឃុំសែនមនោរ​ម្យ​ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យរកកំហូច និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ

សកម្មភាពក្រុមការងារអគ្គិសនីមណ្ឌលគិរី ធ្វើការភ្ជាប់ចរន្ត ជូនអតិថិជនបន្តចរន្តថ្មី  នៅភូមិពូតាង​ និងភូមិមេប៉ៃ ឃុំពូជ្រៃ  ស្...
14/08/2026

សកម្មភាពក្រុមការងារអគ្គិសនីមណ្ឌលគិរី ធ្វើការភ្ជាប់ចរន្ត ជូនអតិថិជនបន្តចរន្តថ្មី នៅភូមិពូតាង​ និងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី។

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ខេត្តមណ្ឌលគិរី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

សកម្មភាពក្រុមការងារ​អគ្គិសនីមណ្ឌលគិរី ផ្នែកផលិតកម្ម បានធ្វើការកាត់សម្អាត​ស្មៅ​ តាមបណ្ដោយផ្លូវចូលស្ថានីយវារីអគ្គិសនីអូររម...
12/08/2026

សកម្មភាពក្រុមការងារ​អគ្គិសនីមណ្ឌលគិរី ផ្នែកផលិតកម្ម បានធ្វើការកាត់សម្អាត​ស្មៅ​ តាមបណ្ដោយផ្លូវចូលស្ថានីយវារីអគ្គិសនីអូររមីស និងអូរម្លែង។

ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី​ អដ្ឋស័ក ព.ស.២៥៧០
ខេត្តមណ្ឌលគិរី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

សកម្មភាពក្រុមការងារ​អគ្គិសនីមណ្ឌលគិរី បានចុះកាប់សម្អាតដើមឈើ នៅតាមគន្លងខ្សែបណ្តាញតង់ស្យុងមធ្យមMV​ និងតង់ស្យុងទាបLV ដើម្បី...
11/08/2026

សកម្មភាពក្រុមការងារ​អគ្គិសនីមណ្ឌលគិរី បានចុះកាប់សម្អាតដើមឈើ នៅតាមគន្លងខ្សែបណ្តាញតង់ស្យុងមធ្យមMV​ និងតង់ស្យុងទាបLV ដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ចរន្តអគ្គិសនីជូនអតិថិជន នៅ(១)ពូជ្រៃចុងផាង​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ (២)ភូមិអូរអាម​ ឃុំស្រែខ្ទុម​ ស្រុកកែវសីមា​ (៣)ភូមិអូរយ៉េះ​ ឃុំស្រែសង្គម​ ស្រុកកោះញែក​ (៤)ភូមិពូលូង​ សង្កាត់​រមនា​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី។​

ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ខេត្តមណ្ឌលគិរី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

Address

ភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី

Alerts

Be the first to know and let us send you an email when អគ្គិសនី មណ្ឌលគិរី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share