ឡុង មិនា ស្មៀនឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ឡុង មិនា ស្មៀនឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយ សីលធម៌ គុណធម៌ តម្លាភាព គណនេយ្យភាព ស្មោះត្រង់ 💗

ថ្ងៃទី​៤ ខែកញ្ញា​ ឆ្នាំ​២០២៦​ រដ្ឋបាលឃុំកំពេញបានបេីកកិច្ចប្រជុំស្តីពីការចែកលិខិតអញ្ជើញ ដើម្បីពិនិត្យបញ្ជីឈ្មោះ​ និងការចុ...
04/09/2026

ថ្ងៃទី​៤ ខែកញ្ញា​ ឆ្នាំ​២០២៦​ រដ្ឋបាលឃុំកំពេញបានបេីកកិច្ចប្រជុំស្តីពីការចែកលិខិតអញ្ជើញ ដើម្បីពិនិត្យបញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០២៦​ ជាមួយក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ​ មន្ត្រី​ប៉ុស្តិ៍​ និងលោកមេភូមិ។

03/09/2026

ឃុំកំពេញ☘️

📍ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

🎥 កណ្ដៀរ

03/09/2026

សូមជម្រាប ពុកម៉ែ ពូមីង បងប្អូន មានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬខូចខាត ឬទើបគ្រប់អាយុ១៥ឆ្នាំ សូមរួសរាន់មកថតឲ្យបានគ្រប់ៗគ្នា (ទីតាំងសាលាឃុំកំពេញ រយ:ពេលថតចំនួន២ថ្ងៃគឺ ៣-៤/៩/២០២៦)

ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦   កម្លាំងជំនាញផ្នែកអត្តស...
03/09/2026

ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦
កម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានសហការជាមួយ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពេញ បានចុះបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឃុំកំពេញ។
(ទីតាំងសាលាឃុំកំពេញ រយៈពេល២ថ្ងៃ)

រដ្ឋបាលឃុំបានឧបត្ថម្ភថវិកា ចំនួន ១០០,០០០រៀល ដល់លោកស្រី ផៃ កញ្ញា ប្រជាពលរដ្ឋរស់នៅភូមិ២ មានជីវភាពខ្វះខាត ដែលទើបសម្រាលកូនរួ...
02/09/2026

រដ្ឋបាលឃុំបានឧបត្ថម្ភថវិកា ចំនួន ១០០,០០០រៀល ដល់លោកស្រី ផៃ កញ្ញា ប្រជាពលរដ្ឋរស់នៅភូមិ២ មានជីវភាពខ្វះខាត ដែលទើបសម្រាលកូនរួច។
២/៩/២០២៦

សេចក្ដីជូនដំណឹងស្ដីពីការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
02/09/2026

សេចក្ដីជូនដំណឹងស្ដីពីការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ...
02/09/2026

សេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
-ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ( វេលាម៉ោង ៧:០០ នាទីព្រឹក )
- ការឈប់ទទួលពាក្យ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ (វេលាម៉ោង ១៧:៣០ នាទីល្ងាច)

01/09/2026
ថ្ងៃ អង្គារ ៤រោច ខែ ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក  ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២៦ លោកមេឃុំចូលរួមកិច្ចប្រជុំសាម...
01/09/2026

ថ្ងៃ អង្គារ ៤រោច ខែ ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២៦ លោកមេឃុំចូលរួមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្ទឹងហាវ អាណត្តិទី៤ លេីកទី ២៧ ក្រោមអធិបតីភាព លោក តុប ពេញ ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក និង លោក អ៉ឹង សុវណ្ណារ័ត្ន អភិបាលស្ដីទី នៃគណៈអភិបាលស្រុកស្ទឹងហាវ ដោយមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលស្រុក នាយករង លោកអធិការ លោកមេបញ្ជាការរងកងរាជអាហត្ថ លោកមេបញ្ជាការរងផ្នែកសឹករងស្រុក លោក-លោកស្រីប្រធានការិយាល័យ លោកមេឃុំទាំងបួននិងប្រធានអង្គភាពទាំងអស់នៅសាលប្រជុំក្រុមប្រឹក្សាស្រុកស្ទឹងហាវ។

ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី "ការពិនិត្យបញ្ជីឈ្មោះ ន...
01/09/2026

ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី "ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦" ជូនដល់ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ​ របស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ធឿន សុធិន អភិបាលរងស្រុក និងលោក តេង វណ្ណឌី ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តព្រះសីហនុ នៅសាលាស្រុកស្ទឹងហាវ។

Address

ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ

Telephone

+85599805171

Website

Alerts

Be the first to know and let us send you an email when ឡុង មិនា ស្មៀនឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ឡុង មិនា ស្មៀនឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ:

Shortcuts

Share