05/09/2026
ព័ត៌មានបន្ថែម៖ ករណីដាច់ចរន្តអគ្គិសនីនៅចំណុចខ្នែងបញ្ជូនទៅប៉ុស្តិ៍K.P039 មូលហេតុបណ្តាលមកពីមានប្រជាជនកាប់ដេីមឈេីបាក់គងលេីខ្សែបណ្តាញធ្វេីឱ្យទ្រេតបង្គោលMV ចំនួន01ដេីម ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅភូមិត្រាចខោល ភូមិត្រពាំងផ្លុងទី1 ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រុមការងារបច្ចេកទេសបានធ្វេីការជួសជុលកំហូចរួច និងភ្ជាប់ចរន្តជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៨:២០នាទីល្ងាច។
អគ្គិសនីត្បូងឃ្មុំ អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ
ថ្ងៃសៅរ៍ ៨រោច ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្បូងឃ្មុំ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦