មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ, Government Organization, ភូមិនិគមលើ ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ខេត្តត្បូងឃ្មុំ.

ព័ត៌មានសេដ្ឋកិច្ច​ និងសង្គម​ ,ចែករំលែកចំណេះដឹង(សៀវភៅរាប់ពាន់ក្បាល​ ក្នុងបណ្ណាល័យE-Library គេហទំព័ររបស់មន្ទីរ)​ ,ព្រមទាំង​ ច្បាប់​ និង​លិខិតបទដ្ឋានគតិយុត្តផ្សេងៗ​

19/08/2026

[English Below]

ហេតុអ្វីបានជាត្រូវផ្លាស់ប្តូរមកប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក (E-Invoicing)?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ វិក្កយបត្រក្រដាសត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងប្រតិបត្តិការអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ វាបានបន្សល់នូវបញ្ហាប្រឈមមួយចំនួនដូចជាការចំណាយលើការបោះពុម្ព, ថ្លៃដឹកជញ្ជូន, ការបញ្ចូលទិន្នន័យដោយដៃ, ភាពស្មុគស្មាញក្នុងការរក្សាទុក និងហានិភ័យនៃកំហុសឆ្គងផ្សេងៗ។

ប៉ុន្តែលោកអ្នកជាម្ចាស់អាជីវកម្មអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបានភ្លាមៗតាមរយៈការផ្លាស់ប្តូរមកប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក ដោយលោកអ្នកអាចបង្កើត, ផ្ញើ និងរក្សាទុកវិក្កយបត្របានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ព្រមទាំងធានាបាននូវសុវត្ថិភាព ងាយស្រួលស្វែងរក និងមានទំនុកចិត្តខ្ពស់។

អត្ថប្រយោជន៍សំខាន់ៗនៃវិក្កយបត្រអេឡិចត្រូនិក៖
• សន្សំសំចៃពេលវេលាដោយបង្កើត និងចេញវិក្កយបត្របានយ៉ាងឆាប់រហ័ស
• កាត់បន្ថយការបញ្ចូលទិន្នន័យខុសដោយអចេតនា
• បង្កើនផលិតភាពការងារដោយកាត់បន្ថយបន្ទុកការងាររដ្ឋបាលរបស់បុគ្គលិក ដើម្បីឱ្យពួកគាត់អាចផ្តោតលើសកម្មភាពអាជីវកម្មសំខាន់ៗវិញ
• បង្កើនតម្លាភាព និងគណនេយ្យភាពសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ
• សម្រួលដល់នីតិវិធីពន្ធដារផ្សេងៗ ទាក់ទងនឹងការបញ្ជូនវិក្កយបត្រដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធពន្ធដារ
• ពង្រឹងអភិបាលកិច្ច និងភាពជាអ្នកដឹកនាំឌីជីថលរបស់កម្ពុជា ដែលជាសញ្ញាវិជ្ជមានក្នុងការទាក់ទាញការវិនិយោគ
• ចូលរួមកាត់បន្ថយការប្រើប្រាស់ក្រដាស ដើម្បីថែរក្សាបរិស្ថាន និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

សរុបសេចក្តីមក​ ការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកមិនបានផ្លាស់ប្តូរ «ដំណើរការ» ក្នុងប្រតិបត្តិការវិក្កយបត្រនោះទេ ប៉ុន្តែវាធ្វើឱ្យដំណើរការនេះកាន់តែលឿន, ចំណាយតិច និងមានប្រសិទ្ធភាពជាងមុន។

👉 ចាប់ផ្តើមធ្វើទំនើបកម្មអាជីវកម្មរបស់លោកអ្នកថ្ងៃនេះ!

‼️សម្រាប់ព័ត៌មានបន្ថែមសូមធ្វេីការទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈលេខទូរសព្ទ +855 81 881 611 ឬ អុីមែល [email protected]

—————————

Why should you switch to e-invoicing?

For several decades, paper invoices have been commonly used in business transactions. However, they come with several challenges, such as printing costs, delivery expenses, manual data entry, complicated record-keeping, and the risk of various errors.

As a business owner, you can address these challenges immediately by switching to electronic invoicing (E-Invoicing). With E-Invoicing, you can create, send, and store invoices within just a few seconds, while ensuring greater security, convenience, easy retrieval, and reliability.

Key Benefits of E-Invoicing:

•​​ Save time by creating and issuing invoices quickly and efficiently.
• Reduce human error
• Increase productivity by reducing employees’ administrative workload, allowing them to focus on more important business activities.
• Improve transparency and accountability in public financial transactions.
• Simplify tax procedures by automatically submitting invoices to the tax administration system.
• Strengthen digital governance by enhancing Cambodia’s digital governance and leadership, creating a positive environment for attracting investment.
• Reduce paper consumption to help protect the environment and contribute to sustainable development

In conclusion, e-Invoicing does not alter the fundamental requirements of invoicing, rather, it makes the invoicing process faster, more affordable, and more efficient than before.

👉 Start modernizing your business today!

For more information, please do not hesitate to contact us via +855 81 881 611 or [email protected]

==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website (https://gdde.mef.gov.kh/)
🌐 Facebook (https://www.facebook.com/kh.mef.gdde)
🌐 Telegram (https://t.me/mef_gdde)
🌐 LinkedIn (https://www.linkedin.com/in/gdde/)

18/08/2026
សៀវភៅ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០២៧-----------------------------------------------------ទាញ...
13/08/2026

សៀវភៅ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០២៧
-----------------------------------------------------
ទាញយកសៀវភៅពេញ អាន តាមដំណរ Link ៖ https://bit.ly/4bM6MUQ

រឺចូលទៅកាន់គេហទំព័ររបស់មន្ទីរ🌎 www.meftkm.gov.kh

31/07/2026
31/07/2026
31/07/2026
31/07/2026
29/07/2026

🔔 សេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃកម្មវិធីទូរសព្ទ "CamInvoice" ⭐

ដើម្បីជួយសម្រួល និងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) បន្ថែមលើការប្រើប្រាស់ផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជានៅលើវ៉ិប (E-Invoicing Web Portal), អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអភិវឌ្ឍរួចរាល់ និងដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរសព្ទ "CamInvoice" ចាប់ពីពេលនេះតទៅ។

សូមសាធារណជន ធុរជន ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងអង្គភាព ដែលជាសមាជិកនៃ ប.វ.អ. ចូលរួមទាញយកកម្មវិធីទូរសព្ទនេះទៅប្រើប្រាស់តាមតម្រូវការ។

🔎 សូមធ្វើការស្កេន QR Code ខាងក្រោមដើម្បីទាញយកកម្មវិធី ឬចូលទៅកាន់ App Store ឬ Google Play រួចវាយពាក្យគន្លឹះស្វែងរក "CamInvoice"។

==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website (https://gdde.mef.gov.kh/)
🌐 Facebook (https://www.facebook.com/kh.mef.gdde)
🌐 Telegram (https://t.me/mef_gdde)
🌐 LinkedIn (https://www.linkedin.com/in/gdde/)

24/07/2026

ស្វាគមន៍មកកាន់គេហទំព័រមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ
www.meftkm.gov.kh

Address

ភូមិនិគមលើ ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ

Alerts

Be the first to know and let us send you an email when មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ:

Shortcuts

Share