15/03/2020
សូមគោរពរាយការណ៍ជូនមេ!
ថ្ងៃអាទិត្យ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០
+លោក ប៊ុន ថេង ប្រធានក្រុមប្រឹក្សាស្រុក និងលោក អ៊ូច សៅវឿន អភិបាលនៃគណៈអភិបាលស្រុក និងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក,ឃុំ,លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញជុំវិញស្រុក,លោក លោកស្រីនាយកសាលា,លោក លោកស្រីប្រធានមណ្ឌលសុភាព, តំណាងរដ្ឋបាលរោងចក្រ សហគ្រាស,នាយប៉ុស្តិ៍រដ្ឋបាលឃុំ សរុបវត្តមានចូលរួម ១៨០នាក់ ស្រី៣០នាក់ បានបើកកិច្ចប្រជុំ ពិភាក្សា និងពិនិត្យលើវឌ្ឍនៈភាពរបស់ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ និងវិធានការនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid19។
*ខ្លឹមសារ៖
១.ក្រុមប្រឹក្សាស្រុក ឃុំទាំងអស់ត្រូវក្ដាប់អោយបានរាល់បញ្ហាដែលកើតមានឡើងក្នុងមូលដ្ឋាន និងផ្សព្វផ្សាយអោយបានទូលំទូលាយនូវវិធានការទប់ស្កាត់ជំងឺ Covid19 ពិសេសក្ដាប់អោយបាននូវប្រជាជនដែលទើបមកពីក្រៅប្រទេស។
២.នាយកសាលាទាំងអស់ ត្រូវផ្សព្វផ្សាយទៅ លោកគ្រូ អ្នកគ្រូដើម្បីអោយផ្សព្វផ្សាយបន្តទៅសិស្សានុសិស្សអោយមានការយល់ដឹង ពាក់ព័ន្ធជំងឺCovid19
៣. មណ្ឌលសុខភាពត្រូវធ្វើវេទិកាអប់រំសុខភាពនៅតាមមូលដ្ឋាន
៤.រដ្ឋបាលរោងចក្រ សហគ្រាសត្រូវមានកិច្ចសហការពេញលេញជាមួយអាជ្ញាធរមូលដ្ឋាន និងក្ដាប់អោយបាននូវចំនួនជនបរទេស ដែលមាននៅក្នុងរោងចក្ររបស់ខ្លួន ក្នុងករណីមានជនបរទេសដែលចំណូលថ្មី ត្រូវរាយការណ៍មកអាជ្ញាធរពាក់ព័ន្ធអោយបានទាន់ពេលវេលា ព្រមទាំងយកចិត្តទុកដាក់អោយបានខ្ពស់ពាក់ព័ន្ធសុខភាពរបស់កម្មករ កម្មការិនីទាំងអស់។
៥.ប៉ុស្តិ៍រដ្ឋបាលឃុំ រាល់ការធ្វើវេទិកានគរបាល ជួបជាមួយសហគមន៍ត្រូវបញ្ចូល វិធានការទប់ស្កាត់ជំងឺCovid19 ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយបានទូលំទូលាយ។
**ក្នុងឱកាសនោះផងដែរ ក៏មានការធ្វើវេទិកា សំណួរ ចម្លើយ ពាក់ព័ន្ធទៅនឹងជំងឺCovid19 ផងដែរ។
សូមអគុណ សូមគោរពលាមេ!