គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត - LLL Cambodia

  • Home
  • Cambodia
  • កម្ពុជា
  • គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត - LLL Cambodia

គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត - LLL Cambodia គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត (គ.ជ.ស.ជ.) National Committee for Lifelong Learning (NCLLL)

សូមគោរពជូនពរ ឯកឧត្ដម  លោកជំទាវ អនុប្រធាន និង​សមាជិក នៃគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ព្រមទាំងក្រុមគ្រួសារ ...
14/04/2026

សូមគោរពជូនពរ ឯកឧត្ដម លោកជំទាវ អនុប្រធាន និង​សមាជិក នៃគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពី អគ្គលេខាធិការដ្ឋាន គ.ជ.ស.ជ.

សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត ឌី សមស៊ីដេត អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​របស់​គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជ...
14/04/2026

សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត ឌី សមស៊ីដេត អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​របស់​គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពី អគ្គលេខាធិការដ្ឋាន គ.ជ.ស.ជ.

សូមគោរពជូនពរ ឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុ​ប្រធានប្រចាំការ របស់គណៈកម្មាធិការជាតិសម្...
14/04/2026

សូមគោរពជូនពរ ឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុ​ប្រធានប្រចាំការ របស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ ដើម្បី​បន្ត​បំពេញ​បេសកកម្មដ៏ឧត្តុងឧត្ដមជូនជាតិមាតុភូមិ។

សូមគោរពជូនពរពី អគ្គលេខាធិការដ្ឋាន គ.ជ.ស.ជ.

សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម...
14/04/2026

សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពី អគ្គលេខាធិការដ្ឋាន គ.ជ.ស.ជ.

របាយការណ៍សមិទ្ធផលការងារ ​របស់​អគ្គលេខាធិការដ្ឋាន​របស់​គណៈកម្មាធិការជាតិ​សម្រាប់​ការ​សិក្សា​ពេញ​មួយជីវិត (គ.ជ.ស.ជ.) ឆ្នាំ...
06/04/2026

របាយការណ៍សមិទ្ធផលការងារ ​របស់​អគ្គលេខាធិការដ្ឋាន​របស់​គណៈកម្មាធិការជាតិ​សម្រាប់​ការ​សិក្សា​ពេញ​មួយជីវិត (គ.ជ.ស.ជ.) ឆ្នាំ​២០២៥

ទាញយករបាយការណ៍ជាទម្រង់ PDF៖ https://go.gov.kh/moeys/sglll2025

📣 កិច្ចពិភាក្សាអប់រំ EduNetTalk លើកទី៦៦🎯 ប្រធានបទ៖ ការសិក្សាពេញមួយជីវិតក្នុងបរិបទថ្មី🗓 ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦⏰...
24/03/2026

📣 កិច្ចពិភាក្សាអប់រំ EduNetTalk លើកទី៦៦

🎯 ប្រធានបទ៖ ការសិក្សាពេញមួយជីវិតក្នុងបរិបទថ្មី

🗓 ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦
⏰ ម៉ោង ០៣:៣០ រសៀល ដល់ ០៤:៣០ រសៀល
📡 ផ្សាយផ្ទាល់លើ Facebook: NEP Cambodia - ភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល

📣 សូមអញ្ជើញចូលរួមកិច្ចពិភាក្សាអប់រំ EduNetTalk លើកទី៦៦

🗓 ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦
⏰ ម៉ោង ០៣:៣០ រសៀល ដល់ ០៤:៣០ រសៀល
📡 ផ្សាយផ្ទាល់លើ Facebook: NEP Cambodia - ភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល

🎯 ប្រធានបទ៖ ការសិក្សាពេញមួយជីវិតក្នុងបរិបទថ្មី។

នៅក្នុងយុគសម័យបច្ចេកវិទ្យា និងបំលាស់ប្តូរសេដ្ឋកិច្ចសង្គម និងបរិបទថ្មីៗ យ៉ាងលឿន និងការរៀនមិនមានកំណត់ត្រឹមតែសាលារៀនទៀតទេ។ ការសិក្សាពេញមួយជីវិត គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍជំនាញ បង្កើនសមត្ថភាព និងធានាថាប្រជាពលរដ្ឋអាចបន្តរីកចម្រើនក្នុងសិក្សា និងទីផ្សារការងារដែលកំពុងផ្លាស់ប្តូរ។

វេទិកានេះនឹងនាំមកនូវការពិភាក្សាស៊ីជម្រៅពី៖
✅ គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត និងយន្តការអនុវត្ត
✅ បទពិសោធន៍ជោគជ័យពីការអប់រំមនុស្សពេញវ័យ និងការអប់រំក្រៅប្រព័ន្ធ
✅ តួនាទីសាកលវិទ្យាល័យ និងបច្ចេកវិទ្យាឌីជីថលក្នុងការគាំទ្រការរៀនសូត្រ
✅ ដំណោះស្រាយដើម្បីពង្រីកឱកាសសិក្សាសម្រាប់គ្រប់គ្នា។

🎙 ជួបជាមួយវាគ្មិនកិត្តិយសពី គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត អង្គការ DVV International សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមជាមួយនឹងអ្នកសម្របសម្រួលដែលមានជំនាញមកពីផ្ទះយុវវ័យ និងវប្បធម៍ខេត្តកំពត។

💬 អ្នកទស្សនាអាចចូលរួមសួរសំណួរផ្ទាល់ក្នុងកម្មវិធី!

👉 កុំខកខានវេទិកាសំខាន់មួយនេះ ដើម្បីចូលរួមជាមួយយើងក្នុងការកសាង “សង្គមរៀនសូត្រ” សម្រាប់កម្ពុជា។
-----------------------------------------------------

📣 You are warmly invited to join EduNetTalk #66 – Education Dialogue

🗓 Tuesday, 31 March 2026
⏰ 3:30 PM – 4:30 PM (Cambodia Time)
📡 Live on Facebook: NEP Cambodia – NGO Education Partnership
🎯 Topic: Lifelong Learning in a New Context

In an era of rapid technological advancement, socio-economic transformation, and emerging global trends, learning is no longer confined to formal schooling. Lifelong learning has become a critical pathway for developing skills, enhancing competencies, and ensuring that individuals can continue to thrive in both education and an evolving labor market.

This dialogue will feature in-depth discussions on:
✅ National policy frameworks and implementation mechanisms for lifelong learning
✅ Successful practices in adult education and non-formal learning
✅ The role of universities and digital technologies in supporting flexible learning pathways
✅ Solutions to expand inclusive access to learning opportunities for all

🎙 Featuring distinguished speakers from:
The National Committee for Lifelong Learning, DVV International, and the Royal University of Phnom Penh, along with an experienced moderator from Maison de Jeunes et de la Culture Kampot Province.

💬 Participants are encouraged to actively engage and ask questions during the live session.

👉 Don’t miss this important discussion to join us in building a “learning society” for Cambodia.

សិក្ខាសាលា ស្ដីពីការពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតរាជធានីភ្នំពេញ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌ...
20/03/2026

សិក្ខាសាលា ស្ដីពីការពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ឯកឧត្ដម ណុះ ស្លេះ អនុប្រធានប្រចាំការរបស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត (គ.ជ.ស.ជ.) និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្ដីពីការពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ដោយមានការចូលរួមពីឯកឧត្ដមបណ្ឌិត ឌី សមស៊ីដេត អគ្គលេខាធិការ គ.ជ.ស.ជ. លោកស្រី ពៅ វណ្ណា នាយិកា អង្គការ ឌីវីវី អន្តរជាតិប្រចាំនៅកម្ពុជា ឯកឧត្តមអគ្គលេខាធិការរងនៃអគ្គនាយកដ្ឋានយុវជន លោក-លោកស្រី តំណាងមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំក្រុង-ស្រុក-ខណ្ឌ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ចំនួន១៩ទីតាំង តាមបណ្ដាខេត្ត ដែលមានសមាសភាពចូលរួមសរុប ចំនួន ៤៧អង្គ-នាក់។

អង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែមីនា ឆ្នាំ២០២៦ រៀបចំគាំទ្រដោយអង្គការ ឌីវីវី អន្តរជាតិប្រចាំនៅកម្ពុជា ដោយសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ជ.ស.ជ. និងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗរួមមាន៖ (១) ធ្វើបច្ចុបន្បន្នភាពកម្មវិធីសិក្សាសកលរួមបញ្ចូលជាមួយកម្មវិធីគ្រប់គ្រងសម្រាប់ មសជ មកជាបរិបទកម្ពុជាស្របតាមការអប់រំតាមតំបន់ជាក់ស្តែង (២) បង្កើតទំនាក់ទំនងរវាងគំនិតច្នៃប្រឌិតនិងការបង្កើតចំណូលដើម្បីនិរន្តភាពមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (មសជ) និង (៣) សមាហរណកម្ម មសជ ជាមួយវិភាជថវិកា ឃុំ-សង្កាត់ក្នុងការអភិវឌ្ឈមជ្ឈមណ្ឌល និងការធានានិរន្តរភាព។ អង្គពិធី ក៏បានវាយតម្លៃលើសំណើរគម្រោងខ្នាតតូច (Small Grants) ផ្ដល់ជូនដល់មជ្ឈមសិក្សាពេញមួយជីវិត ចំនួន១៥ទីតាំង ដើម្បីអនុវត្តគាំទ្រការផ្ដល់សេវាអប់រំ បណ្ដុះបណ្ដាល និងអភិវឌ្ឍនៅក្នុងមជ្ឈមណ្ឌលនីមួយៗ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ ឌីវីវី អន្តរជាតិប្រចាំនៅកម្ពុជា ដែលតែងតែជួយគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការអនុវត្តគោលនយោបាយជាតិសម្រាប់ការសិក្សាពេញមួយជីវិតនៅកម្ពុជា ក៏ដូចជាជំរុញការអនុវត្តគម្រោងខ្នាតតូចនៅកម្រិតមូលដ្ឋាន។ ការរួមចំណែកនេះ ពិតជាមានសារៈសំខាន់ក្នុងការប្រែក្លាយសកម្មភាពគោលនយោបាយ ទៅជាសកម្មភាពជាក់ស្ដែង ដែលប្រែក្លាយការអភិវឌ្ឍនៅកម្រិតមូលដ្ឋានប្រកបដោយភាពធន់ និងនិរន្តរភាព។

ក្នុងឱកាសអបអរសាទរ ខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ សូមប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គលមហាប្រសើរជូនចំពោះ...
07/03/2026

ក្នុងឱកាសអបអរសាទរ ខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ សូមប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គលមហាប្រសើរជូនចំពោះ

#លោកជំទាវ #លោកស្រី #អ្នកនាង #កញ្ញា

សូមទទួលបាននូវកាយពលមាំមួន ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីចូលរួមជាចំណែកមួយដ៏សំខាន់ក្នុងវិស័យអប់រំ យុវជន និងកីឡា ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

សន្និបាតអប់រំ៖ បទបង្ហាញ ស្ដីពីការអប់រំក្រៅប្រព័ន្ធ​និង​បរិយាបន្នរួមចំណែកអភិវឌ្ឍន៍ជាតិប្រកបដោយសមធម៌និងចីរភាពបង្ហាញដោយ៖ ឯក...
12/02/2026

សន្និបាតអប់រំ៖ បទបង្ហាញ ស្ដីពីការអប់រំក្រៅប្រព័ន្ធ​និង​បរិយាបន្នរួមចំណែកអភិវឌ្ឍន៍ជាតិប្រកបដោយសមធម៌និងចីរភាព

បង្ហាញដោយ៖ ឯកឧត្ដមបណ្ឌិត ឌី សមស៊ីដេត អគ្គលេខាធិការ របស់​គណៈកម្មាធិការជាតិ​សម្រាប់​ការ​សិក្សា​ពេញ​មួយជីវិត និង​ជា​អគ្គនាយករងអប់រំ នៃ​ក្រសួងអប់រំ យុវជន និងកីឡា

30/01/2026

ក្រសួងអប់រំ ប្រើពេល១០ឆ្នាំក្នុងការសិក្សាដាក់ភាសាចារ៉ាយក្នុងកម្មវិធីពហុភាសា

Cambodia officially introduced the Jarai language into its multilingual education programme on January 27, marking a his...
29/01/2026

Cambodia officially introduced the Jarai language into its multilingual education programme on January 27, marking a historic milestone as the first country in the world to implement six indigenous languages written in the Khmer script.

👉🔗 Full Story: https://www.phnompenhpost.com/national/cambodia-marks-historic-first-with-official-launch-of-jarai-language-in-multilingual-education

​Cambodia marks historic first with official launch of Jarai language in multilingual education​

បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកកម្ពស់ការអប់រំមនុស្សពេញវ័យ និងការសិក្សាពេញមួយជីវិតនៅកម្ពុជារាជធានីភ្នំពេញ៖ នាព្រឹកទី២៨ ...
29/01/2026

បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកកម្ពស់ការអប់រំមនុស្សពេញវ័យ និងការសិក្សាពេញមួយជីវិតនៅកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការរបស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត (គ.ជ.ស.ជ.) បានទទួលជួបពិភាក្សាការងារ ជាមួយលោក Hanno Spitzer ប្រតិភូជាន់ខ្ពស់មកពីក្រសួងសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Uwe Gartenschlaeger នាយកប្រចាំតំបន់នៃអង្គការ DVV International និង លោកស្រី ពៅ វណ្ណា នាយិកាប្រចាំប្រទេសនៃអង្គការ DVV International Cambodia រួមនឹងក្រុមការងារជំនាញ សរុប ១៥នាក់ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំនៃអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំនេះបានពិភាក្សា និងផ្ដល់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោងលើកកម្ពស់ការអប់រំមនុស្សពេញវ័យ និងការសិក្សាពេញមួយជីវិតនៅកម្ពុជា ក៏ដូចជាការសិក្សាឈ្វេងយល់ពីបទពិសោធន៍ ឧត្តមានុវត្តន៍ រួមទាំងដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដើម្បីធានាបាននូវអនុលោមភាព និងភាពជាម្ចាស់របស់ក្រសួង និងសហគមន៍ដែលមានចូលរួមអនុវត្តគម្រោង ក្រោមជំនួនឥតសំណងពី BMZ តាមរយៈអង្គការ DVV International ។

សូមបញ្ជាក់ថា DVV International ប្រចាំនៅកម្ពុជា បានបន្តអនុវត្តគម្រោងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ គាំទ្រកម្មវិធីអប់រំមនុស្សពេញវ័យ និងការសិក្សាពេញមួយជីវិតនៅកម្ពុជាក្នុងក្របខណ្ឌជាតិ និងកិច្ចសហប្រតិបត្តិការពហុវិស័យ លើការងារអាទិភាព រួមមាន (១) ការពង្រឹង និងធ្វើឱ្យមានប្រសិទ្ធភាព មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ចំនួន២០ នៅខេត្តគោលដៅ (២) ការកសាងសមត្ថភាពមន្ត្រីអប់រំ យុវជន អ្នកស្ម័គ្រចិត្ត អ្នកបណ្ដុះបណ្ដាល ALE រួមទាំងសហគមន៍ជនជាតិដើមភាគតិច (៣) ការអភិវឌ្ឍកម្មវិធីសិក្សាការអប់រំមនុស្សពេញវ័យ CG ALE និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ (៤) ការអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់តាមដានការអនុវត្ត ALE/LLL ក្នុងក្របខណ្ឌជាតិ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្ដម រដ្ឋលេខាធិការ បានសំដែងនូវសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការ និងការឧបត្ថមគាំទ្រការអភិវឌ្ឍនៅកម្ពុជានាពេលកន្លងមក ជាពិសេស ការលើកកម្ពស់វិស័យអប់រំ ការអប់រំមនុស្សពេញវ័យ ការសិក្សាពេញមួយជីវិត ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍនៅកម្រិតមូលដ្ឋានតាមរយៈការប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍ ទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត និង មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតគំរូ រួមទាំងការគាំទ្រការអប់រំសហគមន៍ជនជាតិភាគតិច។ ឯកឧត្ដម គណៈអធិបតី ក៏បានសំណូមពរដល់ BMZ និងអង្គការ ឌីវីវី អន្តរជាតិ ឱ្យជួយគាំទ្រក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធបន្តទៀត ដើម្បីលើកកម្ពស់ការអនុវត្តការអប់រំមនុស្សពេញវ័យជាលក្ខណៈប្រព័ន្ធនៅកម្ពុជា និងគាំទ្រការអនុវត្តគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ឱ្យបានពេញលេញ រួមចំណែកធានាបានឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងឱកាសសិក្សាពេញមួយជីវិត។

Address

អគាររដ្ឋបាលក្រសួងអ. យ. ក (ជាន់ទី៦) ផ្លូវលេខ៣៨០, សង្កាត់បឹងកេងកង១, ភ្នំពេញ
កម្ពុជា
855

Alerts

Be the first to know and let us send you an email when គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត - LLL Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share